ផែនការយុទ្ធសាស្រ្តរបស់ការិយាល័យ

.សេចក្តីផ្តើម

ការិយាល័យកិច្ចការបណ្ឌិតសភា សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ មានកាតព្វកិច្ចដឹកនាំដំណើរ ការណ៍នៃការសិក្សារបស់និស្សិតអោយទទួលបាននូវគុណភាព ក្នុងការអប់រំ ដោយផ្តល់នូវធនធានបង្រៀនទៅតាម កម្មវិធី សិក្សា និងមានលក្ខណៈសមស្របដើម្បីអោយដំណើរការសិក្សារបស់និស្សិតទទួលបាននូវលទ្ធផលល្អ ទាំងចំណេះដឹង និងចំណេះធ្វើ ដែលជាធនធានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ អង្គភាព និងសង្គមទាំងមូលតាមរយះ ការតាមដានដំណើរការសិក្សា ការបង្រៀន ការប្រឡងផ្អែកលើមូលដ្ឋាន គុណភាព អប់រំ ស្របតាមនិយាមក្រសួងអប់រំ យុវជន និងកីឡា និងរាល់លិខិតបញ្ជាក់ផ្សេងៗដើម្បីអោយនិស្សិតអាចប្រើប្រាស់តាមតម្រូវការចាំបាច់ និងជួយសម្រប សម្រួលការរៀបចំសំណុំ ឯកសារផ្ទេរ ការសិក្សា ពីគ្រឹះស្ថាននានា និងផ្តល់សេវាពិគ្រោះយោបល់លើការសិក្សា និង សំណូមពរផ្សេងៗស្របតាមការចាំបាច់។

.ទស្សនវិស័យ

និស្សិតនឹងមានលទ្ធភាពអភិវឌ្ឍន៍គោលដៅអាជីពរបស់ខ្លួននា ពេលអនាគត និងចូលរួមចំណែកក្នុងដំណើរការ នៃការ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។

.បេសកកម្ម

ផ្តល់ជូននិស្សិតនូវការធានាគុណភាពសិក្សា និង ស្រាវជ្រាវកម្រិតខ្ពស់

.គោលដៅ

·         ផ្តល់ជូននូវធនធានបណ្តុះបណ្តាលដែលមានសមត្ថភាព និងបទពិសោធន៍ធានាថាកម្មវិធីសិក្សារបស់ សាកល វិទ្យាល័យបានរៀបចំឡើងដោយឈរលើ តំរូវការរបស់និស្សិត និង ឧស្សាហ៍កម្ម។

·         ជួយនិស្សិតសំរេចបាននូវគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួនផ្តល់សេវាអប់រំ ដែលទ្រទ្រង់ដល់កម្មវិធី អភិវឌ្ឍន៍ សេដ្ឋកិច្ច។

·         ជួយអោយនិស្សិតដែលបានបញ្ចប់ការសិក្សាអាចបង្កើនសមត្ថភាពការងារ និងអាចប្រកួតប្រជែងនៅលើទីផ្សារ ការងារ ដែលមានតំរូវការខ្ពស់។

·         ផ្តល់ជូននិស្សិតទាំងអស់នូវសេវកម្មសម្របសម្រួលការសិក្សា ស្រាវជ្រាវទាំងក្នុង និងក្រៅសាកលវិទ្យាល័យ ដែល មានលក្ខណៈឆាប់រហ័ស និងគួរអោយទុកចិត្ត។

·         ផ្តល់ជូននិស្សិតនូវការពិគ្រោះយោបល់លើការសិក្សា ដើម្បីឈានទៅសម្រេចគោលដៅសិក្សាស្រាវជ្រាវ

·         ផ្តល់ជូននូវបរិស្ថានមួយដ៏ប្រសើរបំផុត សម្រាប់ការបង្រៀនការសិក្សា និងការស្រាវជ្រាវ

.គោលដៅយុទ្ធសាស្រ្ត

·         យុទ្ធសាស្រ្តទី១៖

ពង្រឹងការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្ររង និង បរិញ្ញាបត្រជាន់ខ្ពស់ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។

·         យុទ្ធសាស្រ្តទី២៖

កំនត់នូវយុទ្ធសាស្រ្តដឹកនាំរបស់ការិយាល័យកិច្ចការបណ្ឌិតសភា និង ធ្វើផែនការសកម្មភាពរបស់ការិយាល័យ ដើម្បី ឆ្លើយតបទៅនឹងទស្សនវិស័យ បេសកកម្ម និង គោលដៅដែលបានកំនត់។

·         យុទ្ធសាស្រ្តទី៣៖

ពង្រឹងគុណភាពបង្រៀនរបស់សាស្រ្តាចារ្យ និងការអភិវឌ្ឍន៍នូវគុណវុឌ្ឍិរបស់សាស្រ្តាចារ្យ

·         យុទ្ធសាស្រ្តទី៤៖

ការពង្រឹងនូវគុណភាពនៃការគ្រប់គ្រងការងារចាំបាច់របស់ការិយាល័យ ដោយការអភិវឌ្ឍន៍នូវសមត្ថភាពរបស់ បុគ្គលិកដើម្បីអោយមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន

·         យុទ្ធសាស្រ្តទី៥៖

រៀបចំ និង អនុវត្តនូវកម្មវិធីសិក្សារបស់ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ដែលអនុម័តដោយថ្នាក់ដឹកនាំ របស់សាកលវិទ្យាល័យបៀលប្រាយដើម្បីអោយឆ្លើយតបទៅនឹងទីផ្សារការងារសំរាប់ពេលបច្ចុប្បន្ន និងអនាគត។

·         យុទ្ធសាស្រ្តទី៦៖

ផ្តល់ និង អភិវឌ្ឍន៍នូវសម្ភាររូបវ័ន្ត និងធនធានសិក្សាដទៃទៀតដើម្បីអោយមានភាពសម្បូរបែបនិងទំនើប នីយកម្ម។

·         យុទ្ធសាស្រ្តទី៧៖

បន្តពង្រឹងនូវសមត្ថភាពនិស្សិតក្នុងការឡើងការពារសារណា

·         យុទ្ធសាស្រ្តទី៨៖

ពង្រឹងនូវគុណភាពក្នុងការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់។

·         យុទ្ធសាស្រ្តទី៩៖

រក្សាអភិបាលកិច្ចល្អជាមួយគ្រប់ការិយាល័យពាក់ព័ន្ធក្នុងសាខា ក៏ដូចជានៅសាខាដទៃទៀតរបស់សាកល វិទ្យាល័យបៀលប្រាយ។

 

 

 

 

 

 

 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola