ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១

សាកលវិទ្យាល័យបៀលប្រាយទូទាំងប្រទេសបានប្រារព្វពិធីសន្និសិទ្ធប្រចាំឆ្នាំ២០១១ ក្រោមប្រធាន បទអភិបាលកិច្ច និងការគ្រប់គ្រងរបស់សាកលវិទ្យាល័យ

 កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១១ សាកលវិទ្យាល័យ បៀលប្រាយ បានរៀបចំ សន្និសីទ ស្តីពីអភិបាលកិច្ច និង ការគ្រប់គ្រង ស.ប.ប. ប្រចាំឆ្នាំ២០១១ ដែលមានរយៈ ពេល ០៤ថ្ងៃ នៅសណ្ឋាគារ Royal Angkor Resort Hotel នៃខេត្ត សៀមរាប ដោយមាន ការចូលរួមពីសំណាក់ សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស-រង ប្រធាន-អនុប្រធានផ្នែក ប្រធាន-ប្រធានការិយាល័យ និង សាស្ត្រាចារ្យ ស.ប.ប. មួយចំនួនទៀត 

មកពីគ្រប់សាខាខេត្ត-រាជធានី ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ីន វីរជាតិ ប្រធាន ក្រុមប្រឹក្សាភិបាល ស.ប.ប. ។ ក្នុងនោះដែរ សម្រាប់សាខាខេត្តបន្ទាយមានជ័យសមាជិកចូលរួមមានដូចជាៈ

  1. លោក ឃុត វីរៈ                            នាយកសាខា
  2. លោក ហេង តារារិទ្ធិ                   នាយករងសាខាទទួលបន្ទុករដ្ឋបាល ហិរញ្ញវត្ថុ និង សេវាសិក្សា
  3. លោក កុល សុវណ្ណវឌ្ឍនា          នាយករងសាខាទទួលបន្ទុកកិច្ចការនិស្សិត និង បណ្ឌិតសភា
  4. លោក សេម សេង                       ប្រធានការិយាល័យស្រាវជ្រាវ
  5. លោក ឆន សុតា                           ប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  6. លោក ផុន រដ្ឋា                              ប្រធានការិយាល័យរដ្ឋបាល និង សេវាសិក្សា
  7. លោក ម៉ិច សុជាតិ                        អនុប្រធានការិយាល័យសិក្សា
  8. លោក អ៊ិន សនវីរៈបុត្រា              ប្រធានការិយាល័យគណនេយ្យ
  9. កញ្ញា ផុន មករា                             ប្រធានការិយាល័យហិរញ្ញកិច្ច

ថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១០ 

និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និង ថ្នាក់អនុបណ្ឌិត ទទួលសញ្ញាបត្រ          

 នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១០ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយ មានជ័យ បានសហការជាមួយសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង ប្រារព្ធ​ពិធីចែកសញ្ញាបត្រដល់និស្សិតជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលបានចុះឈ្មោះសិក្សាក្នុងឆ្នាំ២០០៦-២០០៧ ដែលមាននិស្សិត ថ្នាក់ក្រោយឧត្តម និង បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានទទួលសញ្ញាបត្រចំនួន ២៧០ នាក់ មានស្រី ៧៨នាក់។ ក្រោមការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង មានការចូល

ពីឯកឧត្តមក្រុមប្រឹក្សាភិបាល ជាមួយលោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ជាពិសេសនិស្សិត និង អាណាព្យាបាល របស់ និស្សិតជាច្រើនបានចូលរួមក្នុងពិធីបិទវគ្គសិក្សានេះយ៉ាងច្រើនកុះករ។

និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ ឆ្នាំសិក្សា ២០០៦-២០១០ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១០ 

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១០ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ត បន្ទាយមានជ័យបានរៀបចំការ ពិធីការពារសារណារបស់និស្សិតជំនាន់ទី១ ដើម្បីឡើង ធ្វើបទបង្ហាញស្តីអំពីការសិក្សាស្រាវជ្រាវរបស់ខ្លួនដែល។ ដោយមានការចូលរួមពីគណៈ កម្មការដឹកនាំការស្រាវជ្រាវដើម្បីធ្វើការវាយតម្លៃ លើលទ្ធផល និង បទបង្ហាញរបស់ ក្រុមនិស្សិតនិស្សិតទាំងអស់មានរយៈពេល១ថ្ងៃពេញ។ ជាលទ្ធផលចុងក្រោយឃើញ ថាក្រុមនិស្សិតទាំងអស់មានភាពក្លាហាន និង ឈ្លៀសវៃក្នុងការឆ្លើយសំណួរផ្សេងៗ។








 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola